កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០០៦ ខ្ញុំ និង មិត្តភក្តិខ្ញុំ ដែលមានចំនួនប្រមាណ ១១នាក់ បានប្រមូលគ្នាទៅខេត្តកំពង់ចាម ដើម្បីជួយឧបត្ថមកុមារក្រីក្រដែលជាសិស្សសាលាបឋមសិក្សាកោះគល់នាតំបន់ ដាច់ស្រយាលមួយ ដែលមានអំណោយដូចជា សៀវភៅ ប៊ិក ខ្មៅដៃ បន្ទាត់ ដៃខួង ព្រមទាំងប្រាក់ ៥០០ រៀលក្នុងម្នាក់ៗ ដែលបានមកពីការរៃអង្គាសពីសប្បុរសជននានាតាមរយៈអ៊ីមែល និង បណ្ដាញមិត្តផ្សេងៗក្នុងក្រុងភ្នំពេញ ។
ផ្លូវដ៏សែនលំបាកមួលសម្រាប់ឡានមិត្តភក្តិខ្ញុំ ដឹកអំណោយយកទៅសាលាបឋមសិក្សាកោះគល់
ឡាននេះ គឺជាឡានរបស់ វីរៈ មិត្តភក្តិខ្ញុំដែលទៅជាមួយ ប្រហែលជាគាត់លំបាកបន្តិចហើយមើលទៅ….
កំពុងតែស្រឡាញ់ឡានផង ។ មនុស្សទាំងអស់ក្នុងឡានត្រូវបានបង្ខំចិត្តចុះពីឡានដើម្បីកុំឲ្យឡានកើលបាត។
ក្លោងទ្វាចូលវត្តកោះគល់ និង សាលាបឋមសិក្សាកោះគល់
សិស្សអង្គុយរងចាំស្ដាប់កិច្ចសន្ទរកថារបស់មិត្តនិស្សិតយើង បន្ទាប់ពីបានទទួលអំណោយរួច …..









ខ្ញុំក៏សង្ឃឹមដែរថាយុវសិស្សទាំងឡាយក្រោយពីបានទទួលអំណោយហើយ នឹងខ្ញុំរៀនសូត្រជាមិនខាន ៕
That’s nice activities.
A little girl in the last picture is very cute; I like it.
Yes, can u read khmer unicode text on my weblog?
I had taken many pictures from my trip to KampongCham province in Cambodia (u can see at the right side of PISETH Photos Album) for bringing gift that have 2 books, 1 pencil, 1 ruler, ….like u see on the last picture to help the poor students at the remote area of Koh Kul village. There are many people and students very poor there, the gifts are from the charity people in Phnom Penh city.
ពិតជាសកម្មភាពដ៏ប្រពៃមួយ។ ខ្ញុំរីករាយនឹងចូលរួមដែរនៅថ្ងៃណាមួយនោះ។
ខ្ញុំស្រឡាញ់រូបភាពក្រោមគេបង្អស់ មើលទៅពួកគេហាក់បីដូចជាពេញចិត្តនឹងអំណោយនោះខ្លាំងណាស់៕
សួមអរគុណ វណ្ណា ដែលបានគាំទ្រនឹងសកម្មភាពរបស់យើងក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រមួយចំណែកនៅកម្ពុជា ។ ការចូលរួមចែកអំណោយដល់ក្រុមក្មេងសិស្សសាលាដែលមានជីវភាពក្រីក្រនៅតំបន់ដាច់ស្រយាលនេះ ជាទង្វើមួយដែលក្រុមរបស់យើង និង សប្បុរសជន ឬ មិត្តភក្ដិដែលមានបំណងចង់ចូលរួម តែងតែឈ្លាតឱកាសដ៏មានតម្លៃពីការងារដើម្បីប្រម៉ែប្រមូលអំណោយផ្សេងៗ (មានដូចជា ប៊ិក សៀវភៅ ខ្មៅដៃ បន្ទាត់ លុយ…) ពីសប្បុរសជន និង មិត្តភក្ដិនានា ដើម្បីយកទៅប្រគល់ជួនសិស្សសាលាក្រីក្រនាតំបន់នោះ ។
ខ្ញុំរីករាយណាស់ដែលវណ្ណាឯង មានបំណងចង់ចូលរួមនឹងសកម្មភាពរបស់ពួកយើង ប្រសិនបើមានឱកាសថ្ងៃក្រោយ ខ្ញុំនឹងផ្ដល់ដំណឹងជួនវណ្ណាឯងឲ្យដឹង ។
GREAT activities!
Also I like the photos especially the last one!
good on you dude, great to see our Khmer older kid dedicate his time and effort help the poor and the disadvantage little kids, may god bless all.
I want to be part of your activities in distributing the donation to children at remote area primary school. Any advice on how to contact with your group? this is my email: sovathana.ann@gmail.com