The events gathering people experience in blogging in Asia for sharing their experiences on blogging.
Posted in បច្ចេកវិទ្យា | 2 Comments »
Posted in សកម្មភាពទូទៅ | Leave a Comment »
មានយុវនារីមួយចំនួនតែងតែភ្ជាប់ ជាមួយនូវឥរិយាបថមិនទៀងទាត់ក្នុងការទំនាក់ទំនងទាំងរឿងស្នេហា និងកិច្ចការផ្សេងៗ ហើយទីបំផុតការមិនទៀងទាត់របស់នាងច្រើនតែផ្ដល់លទ្ធផលមិនល្អដល់ នាងអាចឱ្យនាងខាតបង់ទាំងខ្លួនប្រាណ ពេលវេលា ទ្រព្យសម្បត្ដិ និងកិត្ដិយស រហូតធ្វើឱ្យនាងសោកស្ដាយអស់មួយជីវិត ។
ដើម្បីចៀសវាង ការខាតបង់ដ៏ធំធេងខាងលើ សូមសុភាពនារីទាំងឡាយធ្វើយ៉ាងណាលុបបំបាត់ចោលអត្ដរិត ទំលាប់មិនទៀងទាត់ (សាវ៉ា)ចេញពីខ្លួន ហើយប្រកាន់យកភាពស្មោះត្រង់ នឹងនវិញទើបជាការល្អ ។ ភាពនឹងនរបស់ស្ដ្រីជាសោភ័ណភាពទាក់ទាញការស្រឡាញ់ផង និងជាកំផែងស្នេហ៍រឹងមាំផង ព្រោះថាភាពនឹងនគឺមិនអាចធ្វើឱ្យបុរសប៉ាន់ស្មានអ្វីពីស្ដ្រីបាន ទាំងអស់…ផ្ទុយទៅវិញបែរជាធ្វើឱ្យបុរសទាំងឡាយព្យាយាម ស្ទាបស្ទង់មកលើនារីនឹងនគ្មានទីបញ្ចប់ ហើយថែមទាំងគោរពទៀតផង ។ Continue Reading »
Posted in អប់រំ | 2 Comments »
១. សាកថ្ម Laptop របស់កុំព្យូទ័ររហូតពេញ ១០០ ភាគរយ បន្ទាប់មកដកខ្សែភ្លើងចេញរួចបើក Laptop ទុកចោលរហូតឲ្យវាអស់ថ្ម បិទដោយខ្លួនឯង ធ្វើបែបនេះចំនួន ២ ឬ៣ ដង មុនពេលយើងធ្វើដំណើរ ហើយត្រូវយក Laptop ទៅតាម ធ្វើបែបនេះដើម្បីឲ្យថ្មរបស់ Laptop រៀនសាកថ្មបានត្រឹមត្រូវ និងរក្សាភ្លើងឲ្យយើងប្រើបានយូរ យើងគួរធ្វើបែបនេះក្នុង ១ខែឲ្យបានម្តង ដើម្បីបង្រៀនថ្មនោះឲ្យសាកបានពេញលេញមិនមែនគ្រាន់តែសាកបន្ថែម គឺត្រូវសាកពីសូន្យរហូតពេញ ។ ថ្មនឹងប្រើបានយូរ បើបានធ្វើដូច្នេះរឿយៗ ។
Posted in បច្ចេកវិទ្យា | 3 Comments »
បញ្ហានៃការមានក្លិនមាត់មិនល្អ (ស្អុយ) របស់មនុស្ស គឺជាឧបសគ្គមួយធ្វើឱ្យមានការកកស្ទះក្នុងស្ថានភាពជីវិត និងមានគម្លាតឆ្ងាយពីការមានទំនាក់ទំនងរវាងមនុស្សផ្សេងៗក្នុងសង្គម ។ ជាធម្មតាបើសិនជាលោក អ្នកមានក្លិនមាត់មិនល្អ រមែងមិនសូវមានទំនាក់ទំនងជាមួយអ្នកផ្សេងៗដែលកំពុងធ្វើការរួមគ្នា រួមទាំងញាតិមិត្ដបងប្អូនផងដែរ។ លើសពីនេះ ក៏អាចធ្វើឱ្យជីវិតរបស់លោកអ្នកមានគម្លាតឆ្ងាយពីការមាន ទំនាក់ទំនងជាមួយបុគ្គល ព្រោះយល់ថា ខ្លួនមានក្លិនមាត់មិនល្អ ក្នុងការទំនាក់ទំនងគ្នាដែលជះក្លិនមាត់ទៅដាក់គេ ។ ដូច្នេះដើម្បីដោះស្រាយពីវិបត្ដិខាងលើមានវិធីសាស្ដ្រមួយចំនួនដែលអាច ជួយលោកអ្នកឱ្យរួចផុតពីស្ថានភាពវិបត្ដិខាងលើ ដោយវិធីសាស្ដ្រខាងក្រោម គឺជាវិធីសាស្ដ្របំបាត់ក្លិនមាត់ជាលក្ខណៈធម្មជាតិដូចជា ៖
ខ្ញី និងក្រូចឆ្មា ៖ វិធីសាស្ដ្រក្នុងការធ្វើសំរាប់បំបាត់ក្លិនមាត់គឺប្រើទឹកខ្ញី សុទ្ធ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ និងទឹកកៅអ៊ុនៗ១កែវ លាយចូលគ្នាប្រើខ្ជុលមាត់ក្នុងមួយថ្ងៃ១លើក ក្រោយពីដុសធ្មេញនៅពេលព្រឹក ។
Posted in សុខភាព | Tagged វប្បធម៌, សុខភាព | 3 Comments »
ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ – គ្រិស្តសករាជ ២០១០
ព្រះពុទ្ធសករាជកន្លងទៅបាន ២៥៥៣ គិតត្រឹមថ្ងៃ ១៥កើត ខែពិសាខ តែដល់ថ្ងៃ ១រោច ខែពិសាខ គឺចូលដល់ពុទ្ធសករាជ ២៥៥៤។ ឆ្នាំថ្មីឆ្នាំខាលទោស័ក សង្ក្រានចូលនៅថ្ងៃពុធ ១កើត ខែពិសាខ ត្រូវថ្ងៃទី ១៤ ខែមេសា គ-ស ២០១០ វេលាម៉ោង ៧ និង ៣៦ នាទីព្រឹក។ ទេវធីតាឆ្នាំថ្មីមួយអង្គជាអគ្គនាយិកាព្រះនាមមណ្ឌលទេវី ជាបុត្រីទី ៤ របស់កាបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាមានផ្កាចំប៉ាសៀតព្រះកាណ៌ អភរណទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់សោយទឹកដោះស្រស់ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់លើខ្នងកទ្រភៈ (សត្វលា)ដែលជាពាហនៈ។
- ថ្ងៃពុធ ១ កើត ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០១០ វេលាម៉ោង ៧ និង៣៦ នាទីព្រឹកជាថ្ងៃចូលឆ្នាំ ខាល ទោស័ក។
- ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ្រិស្តសករាជ ២០១០ ជាវារៈវ័នបត។
- ថ្ងៃសុក្រ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ្រិស្តសករាជ ២០១០ នៅវាលាម៉ោង ១១ និង ១៨នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំខាលទោស័កចុល្លសករាជ ១៣៧២ និង មហាសករាជ ១៩៣២ តទៅ។ ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយជាប់ដោយគំនុំគុំគួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឩបេក្ខា និងបញ្ញា ធ្វើបុណ្យសិន្ទរ៍ទានតាមប្រពៃណី រក្សាសិលប្រាំឱ្យបានជាប់ជានិច្ចនោះទើបទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំនេះតរៀងទៅ។
រណ្តាប់ទទួលទេវតា
រៀបរានទទួលទេវតាមុខផ្ទះមួយសំរាប់តាំងគ្រឿងពលិការផ្សេងៗ ក្រាលសំពត់ពណ៌ស ឬស្រគាំរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់ ១ គូ បាយសី ៣ ថ្នាក់ ១ គូ បាយសីប៉ាឆាមមួយគូ ស្លាធ៌ម ១ គូ ទឹកអប់ ១ គូ (ទៀន ៥ ធូប ៥)លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួនចេកណាំវ៉ា ២ ជើងពានផ្លែឈើ ១១ មុខរៀបដាក់ជើងពាន ១១ គូ ដូងឡៅ ១ គូ ទឹកស្អាត ២ កែវ។
ឆ្នាំនេះគួររកទឹកដោះស្រស់ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា ហើយនៅគ្រប់ដង្វាយត្រូវដាក់ផ្កាម្លិះភូងពីលើគ្រប់តង្វាយនៅលើជើងពាន និង លើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
+អត្ថបទនេះដកស្រង់ជាសង្ខេបពីមហាសង្ក្រាន្ត ឆ្នាំខាល
Posted in សង្គម | Tagged khmerculture | Leave a Comment »